Post News Media ព័ត៌មានជាតិ ស្រីស្អាត បើក...

ស្រីស្អាត បើករថយន្តដឹកសង្សារ ជ្រុលចង្កូតទៅបុកដើមឈើ ខ្ទេចរថយន្តផ្នែកខាងមុខ

ភ្នំពេញ: នារីម្នាក់ ជាអ្នកបើករថយន្ត រួមដំណើរជាមួយបុរសម្នាក់ដែលត្រូវបានគេដឹងថា ជាសង្សារ ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូត ទៅបុកដើមត្របែកព្រៃ ខ្ទេចក្បាលរថយន្តស្ទើរទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សនៅជិតមជ្ឈមណ្ឌលកំសាន្តរ៉ក់ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីតតៃវ៉ាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6435 បើកបរដោយនារីម្នាក់ រួមដំណើរជាមួយសង្សារ ក្នុងល្បឿនលឿនពេក ក៏បានរ៉េចង្កូតទៅបុកដើមត្របែកព្រៃមួយដើម តែមិនរលំគ្រាន់តែជ្រុះមែកនិងស្លឹកឈើ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពចំនួន២ផងដែរ ហើយភ្លាមៗនោះម្ចាស់រថយន្តក៏បានចេញបាត់ពីកន្លែងកើតហេតុ មួយសន្ទុះក្រោយក៏បានត្រឡប់មកវិញ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

Loading...