Post News Media ព័ត៌មានជាតិ បុរសម្នាក់ ត្...

បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវបានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក បុកស្លាប់មួយរំពេច កាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ លើស្ពាន៧មករា ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សព មានឈ្មោះ ហេង សារ៉ុត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងកំណប់ ឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ជិះម៉ូតូម៉ាក ស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-4071។ ចំណែករថយន្តបង្កមិនចាំម៉ាក បានបើកគេចបាត់ស្រមោល។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ៕

Loading...