ព័ត៌មានជាតិ

បុគ្គលិកធ្យូងថ្មម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ព្រះសីហនុ: នៅ​វេលាម៉ោង​៧ និង៥​០​នាទី​ព្រឹក​ ថ្ងៃទី៤​ ខែ​​ធ្នូ​ ឆ្នាំ ២០១៧​ នេះ​ កម្លាំងនគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ជនសង្សយ័មានឈ្មោះ មាន ផល្លី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកធ្យូងថ្ម ត្រូវបានឃាត់ខ្លួននៅចំណុចក្រុម២០ ភូម១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា វត្ថុតាងចាប់​បានរួមមាន ម្សៅក្រាមពណ៌សថ្លា​ សង្ស័យ​ជាសារធាតុ​ញៀនចំនួន ២កញ្ចប់​ បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់