Post News Media ព័ត៌មានជាតិ Update៖ ស៊ាំយ...

Update៖ ស៊ាំយ៉ុង បុកជាមួយនឹងរថយន្តនីសាន់ឌឺសែល ស្លាប់២នាក់ និងរបួសធ្ងន់៥នាក់នៅមុខបន្ទាយស្រែខ្លុង!

កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៥នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១និង៤២នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រ៧៦-៧៧ មុខបន្ទាយស្រែខ្លុង ឃុំអអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN -7862 បើកបរឈ្មោះឆាយ ហុក ភេទប្រុស អាយុ៥១ឆ្នាំ មានអ្នករួមដំណើរក្នុងរថយន្តចំនួន៦នាក់ បានបើកទៅបុកជាមួយនឹងរថយន្តម៉ាក់ នីសាន់ឌឺសែល ពណ៌ប៉ៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D- 5547 សឺមីរម៉ក ស្លាកលេខ ព្រះសីហនុ 4A-1889 ដែលកំពុងបើកច្រាស់ទិសគ្នា ពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកបររថយន្តស៊ាំយ៉ុងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ បានស្លាប់ រួមនឹង៤នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រម៉ាក នីសាន់ឌឺសែល​ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

Loading...