ព័ត៌មានជាតិ

រត់ដល់ទៅ២ខេត្ត នៅតែចាប់បានដដែល!

ព្រះសីហនុ: កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សម្របសម្រួលដោយលោក រស់ សារ៉ាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ភូមិសំបួរ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ អ៉ិន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ,ទី២ឈ្មោះ សំ សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកឡាន,ទី៣ឈ្មោះ ម៉ៅ ស្រស់ អាយុ១៨ឆ្នាំ ទាំង៣នាក់ស្នាក់នៅភូមិមហាសាំង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី៤មានឈ្មោះ ឌុច ខុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិតាប៉ុស ឃុំតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងនោះកម្លាំងដកហូតបាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2CW-8346 ,ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២១កញ្ចប់ ស្មើរនឹង១២.៤៨ក្រាម, កំបិតចំនួន២ដើម , កន្ត្រៃចំនួន៤ដើម ,ទូរសព្ទដៃចំនួន៧គ្រឿង, ដបជក់គ្រឿងញៀនចំនួន៦ដប, ថង់ច្រកគ្រឿងញៀនចំនួន៨០០ថង់ ដែកកេះចំនួន៦ ទុយោសម្រាប់ជក់់គ្រឿងញៀនចំនួន២ និងខ្សៀជក់គ្រឿងញៀនចំនួន១ផងដែរ៕

មតិយោបល់