Post News Media ព័ត៌មានជាតិ សាហាវណាស់! ជី...

សាហាវណាស់! ជីកគ្រឹះចាក់ប្លង់សេធ្វើការ៉ាសសាំង បែរជាបាក់សង្កត់ មនុស្ស៣នាក់ស្លាប់និងរបួស!

ក្រចេះ: មានករណីដ៏រន្ធត់មួយបានកើតឡើង ខណ:ដែលកម្មករកំពុងជីកគ្រឹះចាក់ប្លង់សេ ដើម្បីធ្វើការ៉ាសសាំង ស្រាប់តែបាក់ដីសង្កត់កម្មករ ៣នាក់ បណ្តាលឲ្យម្នាក់ស្លាប់ និង២នាក់ទៀតរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង ខេត្ដក្រចេះ។

ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ឡាំង ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្ដក្រចេះ និង២នាក់ទៀតរងរបួសស្រាល ស្នាក់នៅភូមិឃុំជាមួយគ្នា៕

Loading...