ព័ត៌មានជាតិ

ឡើងខ្ទេចហ្មង! ឡិចស៊ីស៥៧០ តម្លៃជាង២០ម៉ឺនដុល្លារ

បាត់ដំបង: យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២​ថ្ងៃត្រង់ ទី​៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់នៅ​ចំណុច​ក្រុម​ទី​១២ ​ភូមិ​កកោះ​ ឃុំ​កកោះ ​ស្រុក​មោង​ឫស្សី​ ខេត្តបាត់ដំបង។

រថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ស ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។ ចំណែករថយន្ត១គ្រឿងទៀត ដឹកស៊ីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ4A-4032 បើកបរដោយឈ្នោះ ជីម ប៊ុនលៀង ភេទប្រុស អាយុ២៩ឆ្នាំ៕

មតិយោបល់