Post News Media ព័ត៌មានជាតិ ប្រហែសបន្តិចម...

ប្រហែសបន្តិចមិនបានមែន! ទុកសោជាប់ម៉ូតូមួយភ្លែតលួច ម្ចាស់ទាន់វាយទ្រោមខ្លួន!

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលក្នុងផ្ទះលួចម៉ូតូបានចេញមកក្រៅ បម្រុងនិងជិះរត់ត្រូវម្ចាស់តាមទាន់ក៏ផ្ទួលម៉ូតូរត់តែត្រូវឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចនគរនបាលប៉ុស្តិ៍ស្ទឹងមានជ័យ២។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិនៅផ្ទះលេខ៧៧ ផ្លូវលំ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនង្ស័យឈ្មោះ សូរ សារី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រើសអេតចាយស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ ទិត្យ ប៉ាន់យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អ្នកលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថានៅមុនេលកើតហេតុកាលពីវេលាម៉ោង១១ជាង ប្អូនប្រុសបានយកម៉ូតូទៅទិញបាយហើយបានទុកនៅក្នុងផ្ទះវិញដោយមិនបានដកសោម៉ូតូចេញទេ ហើយរហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់បានចូលមកក្នុងផ្ទះគាត់ហើយបានមកលួចយកម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BL-3672 ចេញដោយគាត់កំពុងតែមើលកុំព្យូទ័រពេលនោះក៏មានឮសម្លេង ងាកមកក៏ឃើញជនសង្ស័យបម្រុងជិះម៉ូតូចេញទៅគាត់បានស្រែកឆោឡោឡើងក៏មានប្រជាពលរដ្ឋនៅក្បែរៗនោះឃាត់ខ្លួនបានហើយបានដាក់ម្នាក់១ដៃ១ជើងឡើងនៅសល់ដង្ហើមចង្រិតទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចម្នាក់បានបង្ហើបប្រាប់ឲ្យដឹងថាជនសង្ស័យខាងលើជាមុខសញ្ញាធ្លាប់ជាប់ពន្ធធាគារព្រៃស ទើបនិងចេញបាន២ខែពីបទចែកចាយគ្រឿងញៀនទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនិតិវិធីច្បាប់៕

Loading...