ព័ត៌មានជាតិ

មន្រី្តនគរបាលម្នាក់ រអិលជើងធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម!

កោះកុង: លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់Post Newsថា មានករណីបុរសម្នាក់បានរអិលជើងធ្លាក់ពីលើទូក បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលរូបគេបានដើរទៅបត់ជើងនៅខាងក្រោយទូកអូសត្រី។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផែប្រមូលផលនេសាទ ភូមិនាងកុក ឃុំប៉ាក់ក្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនរងគ្រោះមានឈ្មោះ ធិន ពៃ ហៅជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលស្រុកកំចាយមា ខេត្តព្រៃវែង។

ក្រោយទទួលបានដំណឹង ភ្លាមនោះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញ បានចុះទៅដល់កន្លែងកើតហេតុ បន្ទាប់មកបានធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់