Post News Media ព័ត៌មានជាតិ អាវុធហត្ថលើផ្...

អាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ករណីរំលោភកាន់កាប់លើអចលនវត្ថុ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន!

កំពង់ស្ពឺ: ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤៨១ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទផ្តើមគំនិត ក្នុងអំពើរំលោភកាន់កាប់លើអចលនវត្ថុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនជាប់ចោទនេះ មានឈ្មោះ អ៊ុក វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ២៩៣D ផ្លូវលេខ១៥០ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានបញ្ជូនមកអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីច្បាប់៕

Loading...