Post News Media ព័ត៌មានជាតិ អីក៏ហ៊ានម្ល៉េ...

អីក៏ហ៊ានម្ល៉េះ! ប្រយត្ន័ប្អូនៗសិស្សសាលា ល្បិចចោរស្រីថ្មី ដើរលូកកាតាបលួចទូរសព្ទនៅមុខវិទ្យាល័យបាក់ទូក

ភ្នំពេញ: ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានជនរងគ្រោះនិងមិត្តភក្តិ ដេញតាមចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីបានធ្វើសកម្មភាពលូកកាតាបស្ពាយពីក្រោយរបស់សិស្សសាលាដែលកំពុងឈរជាមួយមិត្តភក្តិ នៅមុខវិទ្យាល័យបាក់ទូកលួចយកទូរសព្ទ បណ្តោះឲ្យបក្ខពួកផ្សេងទៀត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១០នាទី ល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច មុខវិទ្យាល័យបាក់ទូក ផ្លូវលេខ១៦៩ ភូមិ៣ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នួន ស្រីនិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ ផ្លូវរថភ្លើង សង្កាត់ បឹងកក់១ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះឈ្មោះ សីលា សុក្រសោភា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ទីលំនៅផ្ទះលេខ ២២អឺ១ ផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌ ទួលគោក ។

សម្ភារ:បាត់បង ៖ ទូរសព្ទ ១ គ្រឿង ម៉ាកIPhone 6Plus ពណ៌មាស ចំនួន១គ្រឿង ដែលជនសង្ស័យឆក់ពីក្នុងកាបូប។

មុនពេលកើតហេតុ ជនរងគ្រោះបានចេញសាលារៀន ហើយបានឈរជជែកលេងជាមួយ ពួកម៉ាកនៅមុខវិទ្យាល័យបាក់ទូក ហើយជនរង គ្រោះបានលើកទូរសព្ទមើលម៉ោង ពេលមើលរួចក៏ទុកទូរសព្ទនៅក្នុងការបូបស្ពាយខាងក្រោយខ្នង ស្រាប់តែជនសង្ស័យបានចូលមកធ្វើសកម្មភាព បើកកាបូបពីក្រោយ ហើយលួចយកទូសព្ទបណ្តោះឲ្យបក្ខពួកហើយគេចខ្លួន ជនសង្ស័យត្រូវជនរងគ្រោះ និងមិត្តភក្តិឃើញក៏ឃាត់ប្រគល់ឲ្យសមត្ថកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...