Post News Media ព័ត៌មានជាតិ តុលាការ​ផ្តន្...

តុលាការ​ផ្តន្ទា​ទោស​ជនជាប់ចោទ​២​នាក់​ រឿងគ្រឿងញៀនជាង១០០កញ្ចប់ ដាក់​ពន្ធនាគារ​៥ឆ្នាំ​

កណ្ដាល: រឿង​គ្រឿងញៀន​ជាង​១០០កញ្ចប់​ ជនជាប់ចោទ​២នាក់​ ត្រូវបាន​លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​៥ឆ្នាំ​ ។

ជនជាប់ចោទ​មាន​ឈ្មោះ​ ទុំ​ វត្ថា​ ហៅ​ក្រូច​ អាយុ​២១ឆ្នាំ​ និង​ ឈ្មោះ​ ថុន​ រ័ត្ន​ អាយុ​២០ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ​២​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​។

គួរ​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវបាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ស្រុក​កៀនស្វាយ​ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ដោយ​ដកហូតបាន​គ្រឿងញៀន​ជាង​១០០កញ្ចក់​និង​វត្ថុតាង​បទល្មើស​មួយ​ចំនួន​ទៀត​ ៕

Loading...