Post News Media ព័ត៌មានជាតិ ឃើញនាងសតិមិនគ...

ឃើញនាងសតិមិនគ្រប់អង្គុយបោកខោអាវម្នាក់​ឯង ចូលទៅរំលោភ មានអីជាប់ដៃអាល័យក្លិន!

រតនគិរី: លោកអធិការរងស្រុកកូនមុំ បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពរំលោភនាង ដែលមានសតិមិនគ្រប់កំពុងអង្គុយបោកខោអាវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិិ៥ ឃំុត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធ.វ អាយុ២២ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ ពួយ​ធឿន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕

Loading...