ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តក្រុមហ៊ុនSP របួសធ្ងន់ស្រាល២នាក់ នៅស្រុកព្រៃនប់!

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នា២០១៧ នៅលើផ្លូវជាតិ៤ ចន្លោះ គីឡូម៉ែត្រ ១៦១-១៦២ ស្ថិតនៅក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក ដេវ៉ូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3A-7068 បើកបរក្នុងទិសដៅចូលទៅក្រុងព្រះសីហនុ(អ្នកបើកបររត់គេចខ្លួន) លុះមកដល់ចំណុចកើតហេតុ បានបុកប៉ះជាមួយរថយន្ត ម៉ាក ការ៉េនតូ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-2894 ក្រុមហ៊ុនSP អ្នកបើកបរឈ្មោះ ទិត្យ ភារុំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ ភូមិស្ទឹងច្រាល ឃុំ អូបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ(របួសស្រាល)និងអ្នករួមដំណើរម្នាក់ឈ្មោះ យឹង ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ព្រូរថយន្ត មានទីលំនៅ ភូមិផ្លូវលោក ឃុំ អូសារាយ ស្រុកត្រាំកក់ ខេត្ត តាកែវ(របួសធ្ងន់)។ ជនរងគ្រោះត្រូវបានដឹកទៅសង្រ្គោះនៅគ្លីនិកឯកជនតានៃភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកដើម្បីធ្វើការដោះស្រាយបន្ត៕

មតិយោបល់