ព័ត៌មានជាតិ

អ្នកចោមចៅ! ម៉ោង៤រសៀលទើបមានភ្លើងប្រើវិញ

ភ្នំពេញ: យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង១១ និង៤៦នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៤(GS4-F20) ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលក្បាលតំណកាប(BE)បណ្តាញតង់ស្យុងមធ្យម ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅ៖
១.ផ្លូវជាតិលេខ៤ ភូមិកន្ទោក ភូមិកន្ទោកខាងជើង និងភូមិព្រៃស្វា សង្កាត់កន្ទោក
២.ភូមិព្រៃទា ភូមិព្រៃព្រីងខាងជើង ភូមិព្រៃជីសាក់ ភូមិអង្គ និងភូមិអង្គកែវ សង្កាត់ចោមចៅ
៣.សង្កាត់កំបូល និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤រសៀល៕

មតិយោបល់