ព័ត៌មានជាតិ

ក្រុមចោរឆក់សកម្មក្នុងក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

ព្រះសីហនុ: សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងម៉ូតូចំនួន២គ្រឿង ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មឆក់ជនជាតិចិនម្នាក់ មិនបានសម្រេច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមដងផ្លូវ ស្ថិតត្រង់ចំណុចក្រុមទី២៤ ភូមិ៣ សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ YOU ZHI HUI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ G503618162 ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពាក់ព័ន្ធនឹងករណីនេះដែរ កម្លាំងជំនាញការិយាល័យកម្រិតស្រាល និងកម្រិតធ្ងន់ បានសហការគ្នាក្នុងការបង្ក្រាប និងស្រាវជ្រាវមុខសញ្ញាបន្ត លុះឈានមកដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ កែវ មិថុនា ហៅម៉ិ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី២ឈ្មោះ ម៉ៅ ប៊ុននី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
និងទី៣ឈ្មោះ កែវ ចាន់តូ ហៅឆក ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិស្មាច់ដែង ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ចំនួន១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ទៅលើជនជាតិចិនពិតប្រាកដមែន រួចបណ្តាលឲ្យជនរងគ្រោះ ដួលរងរបួសបន្ថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣ ត្រូវបានបញ្ជូនមកកាន់ការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកសាងសំណុំរឿងបន្ត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
ចំណែកជនសង្ស័យ២នាក់ទៀតនឹងបន្តនីតិវិធីក្នុងការឃាត់ខ្លួន៕

មតិយោបល់