Post News Media ព័ត៌មានជាតិ ជួយShare បន្ត...

ជួយShare បន្តផង! មិនដឹងរថយន្តអ្នកណាទេត្រូវគេយកមកប្លុងចោលក្នុងបុរីទួលសង្កែ

ភ្នំពេញ: រថយន្តម៉ាកនីសាន់(FRONTIER)១គ្រឿង ត្រូវបានជនមិនស្គាល់មុខបើកយកមកទុកចោលនៅចិញ្ចើមផ្លូវ អ្នកបើកបរបានគេចខ្លួនបាត់រយ:ពេល២ថ្ងៃមកហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ដោយគេឆ្ងល់ថាមិនដឹងម្ចាស់នៅឯណាហើយមានរឿងអីឬលួចគេពីណាមកយកមកប្លុងចោលនៅទីនេះ យ៉ាងណាក៏ដោយគេមិនដឹងថាច្បាស់នៅឡើយទេ ទុកឲ្យសមត្ថកិច្ចស្រាវជ្រាវមើលសិន។

ហេតុការណ៍ការភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខC35 ក្នុងបុរីវិឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលគេយកទៅប្លុងចោលនោះម៉ាកនីសាន់ ពណ៌ខ្មៅ(FRONTIER) ពាក់ស្លាកលេខ ភ្នំពេញ2AE-2535។

ប្រភពពីម្ចាស់ផ្ទះឈ្មោះ អ៊ុន ទូច ភេទស្រី អាយុ៤១ឆ្នាំ ដែលគេយកមកប្លុងចោលនោះ បានឲ្យដឹងថា កាលពីម៉ោងប្រហែល៦និង៣០នាទីល្ងាចថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៧ គាត់បានប្រទះឃើញបុរសម្នាក់មានអាយុប្រហែលជាង៤០ឆ្នាំ និងក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ បានជិះរថយន្តនេះមកចតនៅចំណុចខាងលើហើយបើកទ្វារចុះដើរចេញទៅបាត់រហូតតែម្តង។
ដោយបាត់ម្ចាស់យូរពេករយ:ពេល២ថ្ងៃមកហើយមិនឃើញមកយករថយន្តវិញ រហូតដល់ថ្ងៃ៥ធ្នូនេះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ចុះទៅពិនិត្យនិងយកមករក្សាទុកនៅប៉ុស្តិ៍ដើម្បីស្វែងរកម្ចាស់រថយន្តដែលបាត់។

នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោយពីសមត្ថកិច្ចពិនិត្យរថយន្តដើម្បីរកវត្ថុតាងឬមូលហេតុត្រឹមត្រូវមិនឃើញមានអ្វីគួរឲ្យសង្ស័យហើយសមត្ថកិច្ចក៏បានហៅជាងមកធ្វើសោបើករថយន្តនោះយកមកទុកនៅប៉ុស្តិ៍ឫស្សីកែវដើម្បីប្រកាសរកម្ចាស់ហើយបងប្អូនណាបាត់រថយន្តដូចមានភិនភាគខាងលើសូមទៅទាក់ទងនៅប៉ុស្តិ៍រដ្ឋបាលឫស្សីកែវខណ្ឌឫស្សីកែវ៕

Loading...