ព័ត៌មានជាតិ

អាសូរ! សាំយ៉ុងបើកមិនប្រយ័ត្ន បុកក្មេងស្រីម្នាក់សា្លប់ នៅស្ទឹងត្រែង!

ស្ទឹងត្រែង: នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តសាំយ៉ុងបើកបុកក្មេងស្រីម្នាក់ បណ្តាលឲ្យសា្លប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះមានឈ្មោះ ជុំ ចរិយា ភេទស្រី អាយុ៤ឆ្នាំ ស្នាក់នៅភូមិកាំដីសរ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែកម្ចាស់រថយន្តបង្ក បានគេចខ្លួនបាត់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវីធីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់