Post News Media ព័ត៌មានជាតិ កាមរីស្វិត ពន...

កាមរីស្វិត ពន្លះគូទគោយន្តកែច្នៃ របួសធ្ងន់២នាក់ នៅរតនគិរី

​រតនគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តបើកបុកគោយន្តកែច្នៃ បណ្តាលឲ្យភាគីខាងរថយន្តរងរបួសធ្ងន់ចំនួន២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៤៥នាទីយប់ នៅខាងមុខផ្ទះលោក ក្រិច អេង ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ម្ចាស់គោយន្តកែច្នៃមានឈ្មោះ អាត ខន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិម៉ាលិច ឃុំម៉ាលិច ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿងម៉ាក កាមរីស្វិត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ង.៣១២៤ ភ.ព និងអ្នករួមដំណើរចំនួន២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះដែរ(រងរបួសធ្ងន់)។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញមធ្យោបាយធ្វើដំណើរទាំងពីរ បើកបរស្របទិសគ្នា ពីលិចទៅកើត ដោយម្ចាស់រថយន្តបើកក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតមកបុកគូទគោយន្តពេញទំហឹង បណ្តាលឲ្យភាគីខាងរថយន្តរងរបួសធ្ងន់ចំនួន២នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...