ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ របួសធ្ងន់ស្រាល៣នាក់ នៅក្រុងកំពង់ឆ្នាំង!

កំពង់ឆ្នាំង: លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តនិងម៉ូតូ ក្នុងដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសស្រាលម្នាក់ និងធ្ងន់ចំនួន២នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវក្រាល
កៅស៊ូខេត្ត ត្រង់ចំណុចមុខហាងកាហ្វេបូរី ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ភ្លាមៗពីកន្លែងកើតហេតុ៕

មតិយោបល់