Post News Media ព័ត៌មានជាតិ ឆក់ត្រីខុសបច្...

ឆក់ត្រីខុសបច្ចេកទេស បែរជាឆក់ខ្លួនឯងស្លាប់ក្នុងអូរអន្លង់ជ្រៅ!

កំពង់ស្ពឺ: លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post Newsថា មានករណីបុរសម្នាក់ឆក់ត្រីខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរអន្លង់ជ្រៅ ខាងកើតភូមិតាសាល (ហៅបាក់ត្រាច ) ឃុំខ្ទុំក្រាំង ចម្ងាយប្រហែល៧០០ម៉ែត្រ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ឈៀង ឌីណា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិតាសាលហៅបាក់ត្រាច ឃុំខ្ទុំក្រាំង បានមកឆក់ត្រីតែម្នាក់ឯងនៅចំណុចខាងលើខាងលើ ហើយបានស្លាប់ដោយគ្មាននរណាបានដឹង លុះដល់ព្រឹកឡើង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ កែវ វ៉ាន់ អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ និងឈ្មោះ ហួន ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជាមួយគ្នា បានមកដើររកនៅចំណុចខាងលើ ក៏ប្រទះបានឃើញជនរងគ្រោះស្លាប់ក្នុងទឹកតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពខាងលើពិតជាស្លាប់ដោយការឆក់ចរន្តអគ្គិសនីពីការឆក់ត្រីពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...