Post News Media ព័ត៌មានជាតិ ម៉ូតូប៉ះជាមួយ...

ម៉ូតូប៉ះជាមួយនឹងគោយន្តកន្ត្រៃ របួសធ្ងន់២នាក់នៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបានប៉ះជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវ១TK១ គីឡូម៉ែត្រ ២៣-២៤ ភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាកស៊ុយសាគីវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយបុរសឈ្មោះ សំ ស៊ន អាយុ៣១ឆ្នាំ ជិះជាមួយនិងឈ្មោះ សួន សំ ភេទប្រុស អាយុ២៧ឆ្នាំ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏ប៉ះជាមួយ គោយន្តកន្ត្រៃម៉ាក ហ៊ីណូតា ពណ៌ក្រហម ដែលកំពុងបើកដោយឈ្មោះ ជាតា ភេទប្រុស អាយុ២៩ឆ្នាំ ទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម៕

Loading...