ព័ត៌មានជាតិ

ជិះម៉ូតូឌុបក្មេងស្រី ត្រូវម៉ូតូមួយគ្រឿងទៀត បើកកៀររបួសធ្ងន់ទាំង២នាក់!

ភ្នំពេញ: យុវជនម្នាក់ និងក្នេងស្រីតូចម្នាក់ទៀត បានរងរបួសធ្ងន់និងស្រាល ខណ:ដែលជិះម៉ូតូមួយគ្រឿងនៅលើដងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងទៀត បើកប៉ះកៀរបណ្តាលឲ្យដួល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញយុវជនម្នាក់ រួមដំណើរនិងក្មេងស្រីតូចម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ព្រៃវែង 1G-2533 ជិះឌុបគ្នាតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក បានបើកតាមផ្លូវលេខ១៥៦ ទិសដៅពីកើតទៅលិចបានគេចមិនផុតជ្រុលទៅចង្កូតទៅប៉ះកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកក្មេងស្រីតូចរងរបួសស្រាល ឯម៉ូតូបង្កបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២រង់ចាំសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់