Post News Media ព័ត៌មានជាតិ គ្រាំចិត្តមិន...

គ្រាំចិត្តមិនស្ទើរ Audi-A7 ស៊េរីទំនើប ទើបនឹងទិញផង!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកAudi-A7 មួយគ្រឿងក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងមិនប្រុងប្រយ័ត្ន បួងចង្កូតមិនទាន់ក៏បុកខឿនរង្វង់មូលវត្តភ្នំ ហោះផ្លោងទៅបុកដើមឈើដ៏ធំមួយដើមទៀត ខ្ទេចរថយន្តផ្នែកខាងមុខយ៉ាងដំណំកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម (ខាងមុខនាឡិកាធំវត្តភ្នំ) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តម៉ាកAudi-A7 ស៊េរីទំនើប ពណ៌សមួយគ្រឿង ទើបនឹងទិញថ្មីៗ មិនទាន់មានស្លាកលេខ បើកបរដោយបុរសម្នាក់ អាយុប្រហែល២០ឆ្នាំជាង បើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងមិនប្រុងប្រយ័ត្នបួងចង្កូតមិនទាន់ក៏ទៅបុកសួនរង្វង់មូលខាងមុខនាឡិកាវត្តភ្នំ ហោះទៅបុកដើមឈើដ៏ធំមួយដើមទៀត ខ្ទេចរថយន្តផ្នែកខាងមុខស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទៅកន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

Loading...