Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បើកម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តកិនស្លាប់៣នាក់ភ្លាមៗ នៅកំពង់ស្ពឺ

កំពង់ស្ពឺ:​ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងម៉ូតូបើកមិនប្រយ័ត្ន រ៉េចង្កូតប៉ះរថយន្ត
បណ្តាលឲ្យរថយន្តធុនធំកិនស្លាប់ចំនួន៣នាក់ យ៉ាងអណោចអធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ភូមិត្បែងប្រជាប់ ឃុំប្រាំបីរមុម ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះទី១ ឈ្មោះ ហ៊ុន សៅរិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិត្រពាំងខ្នា ឃុំពោធិ៍ម្រៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-0347​ មានប្រពន្ធនៅភូមិស្មិត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរចំនួន២នាក់ ទី១មានឈ្មោះ ច័ន្ទ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្មិត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៣ឈ្មោះ ថា រ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្មិត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចំណែកម្ចាស់រថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿង ម៉ាកHINOភ្លៅ៥ ពណ៌លឿង ពាក់ស្លាកលេខព្រះសីហនុ3A-0898 ​។

ប្រភពដដែល បានបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានធ្វើដំណើរដោយម៉ូតូមួយគ្រឿង បើកបញ្រ្ចាសទិសរថយន្ត លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើករ៉េប៉ះដៃចង្កូតរថយន្ត បណ្ដាលឲ្យដួលចូលទៅក្រោមរថយន្ត ខណ:នោះ​ក៏ត្រូវបានរថយន្តកិនស្លាប់ទាំង៣នាក់តែម្ដង។ រីឯម្ចាស់រថយន្ត បានព្យាយាមគេចខ្លួនពីកន្លែងកើតហេតុ ខណ:នោះត្រូវបានសមត្ថកិច្ចស្រុកឧដុង្គ ឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តបង្ក វត្ថុតាងទាំងពីរគ្រឿង និងអត្តសញ្ញាណប័ណ្ណ ឈ្មោះ ម៉ី សារី ភេទប្រុស ត្រូវជាឪពុកជនរងគ្រោះ មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...