ព័ត៌មានជាតិ

ថ្លើមធំ ហ៊ានចូលលួចមាន់ ដែលមានតម្លៃ៥០០០ដុល្លារដល់ក្នុងស្នងការដ្ឋានខេត្តកណ្តាល ត្រូវសមត្ថកិច្ចវាយខ្នោះដៃ

កណ្តាល: មុននេះបន្តិច លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជារឲ្យកម្លាំងការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល វាយខ្នោះបុរសម្នាក់ នៅចំណុចហាងលក់បាយនៅមាត់ស្ទឹង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខណ:ដែលរូបគេថ្លើមធំហ៊ានចូលលួចមាន់ ដែលជាវត្ថុតាងក្នុងការបង្ក្រាបបទល្មើស នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ឡេង ភេទប្រុស មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៑ាវ ចម្រើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ Post Newsថា ជនសង្ស័យខាងលើបានលបចូលលួចមាន់(វត្ថុតាង) ដែលសមត្ថកិច្ចនគរបាលខេត្តកណ្តាលបង្ក្រាបកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងប្រជល់មានដ៏ធំ នៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្រាប់តែនៅយប់ថ្ងៃទី៥ ជនសង្ស័យឈ្មោះ ឡេង បានចូលទៅលួចមាន់ ដែលជាវត្ថុតាង នៅក្នុងស្នងការដ្ឋានចំនួន១ក្បាល រួចបានយកទៅលក់ឲ្យគេជាម្ចាស់មាន់ ថៅកែកាប់ជ្រូក នៅខណ្ឌច្បារអំពៅ តម្លៃ៥០០០ដុល្លារ ទើបលោកបញ្ជារឲ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅវាយខ្នោះជនសង្ស័យនៅក្នុងហាងលក់បាយតែម្តង។

មិនតែប៉ុណ្ណោះលោកបញ្ជាក់ដា ឲ្យតែមន្ត្រីនគរបាលណាមួយហ៊ានលួចមាន់ដែលជាវត្ថុតាង និងសមគំនិតជាមួយក្រុមបញ្ជល់មាន់ លោកនឹងដកស័ក្កិហើយចាប់វាយខ្នោះ បញ្ជូនឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់