Post News Media ព័ត៌មានជាតិ អស់ពាក្យនិយាយ...

អស់ពាក្យនិយាយ! ហ៊ានរំលោភ កូនស្រីចុងដល់ទៅ២នាក់!..

រតនគិរី: លោកស្រីស្នងការរងខេត្តរតនគិរី ទទួលផែនជួញដូរមនុស្ស បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងម្នាក់ ក្រោយពីធ្វើសកម្មភាពរំលោភកូនស្រីចុងចំនួន២នាក់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិប៉ាអ​ ឃុំឯកភាព​ ស្រុកអូរជុំ​ ខេត្តរតនគិរី។

លោកស្រីបានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងតាមបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ទន់​ សាត ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុង ណារី អាយុ៣១ឆ្នាំ មុខរបរកម្មករ​ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលត្រូវជាឪពុកចុង រស់នៅភ្នំពេញ បន្ទាប់ពីជនសង្ស័យជាឪចុងរូបនេះ បានធ្វើសកម្មភាព រំលោភកូនស្រីចុងចំនួន២នាក់ ទី១ឈ្មោះ រ.ដ.វ ភេទស្រី​ អាយុ៨ឆ្នាំ​ និងម្នាក់ទៀត ឈ្មោះ​ រ.ដ.ន ភេទស្រី​ អាយុ៧ឆ្នាំ​។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តរតនគិរី រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...