Post News Media ព័ត៌មានជាតិ ចាប់មិនចេះអស់...

ចាប់មិនចេះអស់! បង្ក្រាបគ្រឿងញៀន៣ស្រុក ឃាត់ខ្លួនមនុស្ស២២នាក់!

កំពង់ឆ្នាំង: កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្នងការនគរបាលខេត្ត បានបង្ហាញមុខជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន រួមទាំងសម្ភារ:និងវត្ថុតាងមួយចំនួន ដែលកម្លាំងជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា បានចាត់ឲ្យកម្លាំងជំនាញចុះសហការជាមួយនគរបាលក្រុងស្រុក និងប៉ុស្តិ៍រដ្ឋបាល ក្នុងការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀនចំនួន៣លើកផងដែរ។

ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ចំនួន២២នាក់ ក្នុងនោះមានស្ត្រីចំនួន២នាក់ ស្ថិតក្នុងស្រុកទឹកផុសចំនួន២នាក់
ស្រុករលាប្អៀរ ចំនួន១៧នាក់ ក្នុងនោះស្រីចំនួ២នាក់ និងក្រុងកំពង់ឆ្នាំងឃាត់ខ្លួនបានចំនួន៣នាក់។

វត្ថុតាង ដែលត្រូវបានដកហូត រួមមាន ថ្នាំញៀនប្រភេទICE ចំនួន៦១កញ្ចប់ស្មើរនឹង១២៨.៣៧ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ម៉ូតូចំនួន១០គ្រឿង ទូរសព្ទចំនួន៦គ្រឿង ដាវចំនួន៤ដើម សម្ភារ:វេចខ្ចប់និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

Loading...