Post News Media ព័ត៌មានជាតិ អ្នកក្លាហាន! ...

អ្នកក្លាហាន! កាន់ដាវចូលក្នុងវត្ត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ពោធិ៍សាត់: ជនសង្ស័យជាក្មេងទំនើងចំនួន២នាក់ បានធ្វើសកម្មភាពគួរឲ្យសង្ស័យ នៅខាងក្នុងបរិវេនវត្តដំណាក់ត្រាច ត្រូវសមត្ថកិច្ចក្របួចជាប់ភ្លាមៗតែម្តង។

ការឃាត់ខ្លួនខាងលើនេះ បានប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេនវត្តដំណាក់ត្រាច ភូមិដំណាក់តា្រច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យទី១ឈ្មោះ ម៉ាក់ ផាន់ណា ភេទប្រុស អាយុ១៤ឆ្នាំ និងទី២ឈ្មោះ ឃុំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ជនសង្ស័យនិងដាវចំនួន២ដើម ត្រូវបានសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...