ព័ត៌មានជាតិ

មានទាំងអស់ហ្មង! ដកហូតម៉ូតូកែច្នៃខុសបច្ចេកទេសជាច្រើនគ្រឿង

កំពង់ឆ្នាំង: លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post News ថា កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុល ខណ:ដែលជនសង្ស័យចំនួន២នាក់បើកបរក្នុងស្ថានភាពស្រវឹង។

ប្រតិបត្តិការខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង រួមជាមួយកម្លាំងប្រជាការពារ សរុបចំនួន៤០នាក់ ក្នុងនោះ
មានប្រជាការពារចំនួន២៣នាក់ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអ្នកបើកបរផ្ទុកជាតិអាកុលចំនួន៤គោលដៅក្នុងភូមិសាស្ត្រនៃសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង រួមមានសង្កាត់ផ្សារឆ្នាំងចំនួន១គោលដៅ ក្នុងភូមិចុងកោះ សង្កាត់កំពង់ឆ្នាំងចំនួន១គោលដៅនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់ប្អេរ១គោលដៅនៅ ក្នុងភូមិប្អេរ សង្កាត់ខ្សាម១គោលដៅនៅ ក្នុងភូមិទី៧។

ពាក់ព័ន្ធនឹងករណីនេះដែរ កម្លាំងជំនាញបានត្រួតពិនិត្យទៅលើមធ្យោបាយឆ្លងកាត់ចំនួន២៦៣គ្រឿង ស្ថិតលើ៤គោលដៅ ក្នុងនោះម៉ូតូចំនួន២២១គ្រឿង រថយន្តចំនួន៤២គ្រឿង។

ជាលទ្ធផល ត្រួតពិនិត្យនិងអប់រំអ្នកបើកបរ មិនពាក់មួក គ្មានកញ្ចក់ បើកបរហួសល្បឿនកំណត់ និងបើកបរមិនពាក់ខ្សែក្រវ៉ាត់ចំនួន៧៣នាក់ ឃាត់ម៉ូតូប្រើភ្លើងខុសបច្ចេកទេស និងម៉ូតូកែច្នៃចំនួន៥គ្រឿង ដកហូតម៉ូតូនៅគោលដៅសង្កាត់ប្អេរបានចំនួន៤គ្រឿង ម៉ូតូប្រើភ្លើងខុសបច្ចេកទេស និងគោលដៅសង្កាត់ខ្សាមបានម៉ូតូចំនួន១គ្រឿង ដោយបើកបរផ្ទុកសារធាតុញៀន។

សមត្ថកិច្ច បានបន្តពិនិត្យនិងធើ្វតេស្តទឹកនោមជនសង្ស័យចំនួន២នាក់ ព្រមទាំងរកឃើញអ្នកមានផ្ទុកសារធាតុញៀពេលបើកបរបានចំនួន២នាក់ ទី១មានឈ្មោះ សាន សុខជា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិទី៦ សង្កាត់ខ្សាម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី២ឈ្មោះ ផាត់ ផល្លីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង៥គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។
ចំណែកជនសង្ស័យទាំង២ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់