Post News Media ព័ត៌មានជាតិ ខ្លាំងប៉ះខ្លា...

ខ្លាំងប៉ះខ្លាំង! ផឹកស៊ី២វង់ផ្សេងគ្នា ម្ខាងប្រដាប់ដោយបុ័ងតោ ម្ខាងអាងគ្នាច្រើន!..

ភ្នំពេញ: ក្រុមអ្នកផឹកស៊ីចំនួន២វង់ផ្សេងគ្នា រស់នៅភូមិផងរបងជាមួយគ្នា តែខ្វះភាពសាមគ្គី គ្មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក សុខចិត្តពាក់មុខយក្សដាក់គ្នា ក្រោយពីផឹកស្រាស្រវឹងរៀងខ្លួន គ្រាន់តែប៉ះសម្តីគ្នាបន្តិចបន្តួច ភាគីម្ខាងមានគ្នា៣នាក់ ប្រដាប់ដោយបុ័ងតោ បំពង់ទីប នឹងគំរាមវាយទៅលើភាគីម្ខាងទៀត ដែលមានគ្នាច្រើន តែគ្មានអ្វីកាន់ដឹងដៃ បង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាប់ឃាត់ បំបែកចេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានបា្រប់ឲ្យដឹងថា មុនពេលកើតហេតុ មានអ្នកផឹកស៊ី២ក្រុមផ្សេងគ្នា នៅចំណុចខាងលើ ម្ខាងមានគ្នាប្រមាណជិត១០នាក់ ចំណែកម្ខាងទៀតមានគ្នា៣នាក់ លុះដល់វេលាម៉ោងកើតហេតុ ក្រុមខាងមានគ្នាច្រើន មានម្នាក់បានបាត់សោម៉ូតូ រួចក៏ស្រែកសួរគ្នាក្នុងវង់ ស្រាប់តែខាងភាគីម្ខាងទៀត ឮមាត់ដៀមដាម និងឌឺដង ដាក់ខ្លួន ធ្វើឲ្យភាគីខាងគ្នាច្រើនតបវិញ ស្រាប់តែមានជនបង្កម្នាក់ស្ទុះមករកវាយ ខាងភាគីគ្នាច្រើនតែមិនបានសម្រេច ត្រឡប់ទៅវិញរួចបានលើកគ្នាមកទាំង២នាក់ទៀត ប្រដាប់ដោយកាំបិតបុ័ងតោ និងបំពង់ទីបស្ទុះចូល ប៉ុនប៉ងកាប់វាយជាថ្មី តែនៅមិនបានសម្រេច ថ្វីត្បិតម្ខាងដៃទទេមានតែគ្នាច្រើន បានចាប់ជនបង្កជាប់ ទើបមិនបង្កឲ្យអ្នកណារងរបួស។

ខណ:ដែលកំពុងតម្លើងសរសៃ.កដាក់គ្នា ស្រាប់តែលេចមុខ បុរសម្នាក់ទៀតមកជួយ ដែលជាបក្ខពួកខាងក្រុមជនបង្ក មករារាំង រួចគំរាមសមត្ថកិច្ច មូលដ្ឋានដែលចុះទៅអន្តរាគមន៍ និងអ្នកសារពត៌មាន ដែលចុះទៅថតរូបភាពផងដែរ ធ្វើឲ្យហេតុការណ៍នេះ កាន់តែជ្រួលច្របល់ខ្លាំងឡើងៗ។

ពាក់ព័ន្ធនឹងករណីនេះដែរ ភាគីខាងគ្នាច្រើនមិនចង់ឲ្យមានរឿងវែងឆ្ងាយ សុំតែសេចក្តីសុខក្រោមវត្តមានសមត្ថកិច្ចចុះទៅសម្របសម្រួលនៅកន្លែងកើតហេតុ ចាប់យកតែកាំបិតបុ័ងតោ និងដែកបំពង់ទីប ហើយបំបែកភាគីសងខាងចេញ ដើម្បីឲ្យស្ថានភាពស្ងប់ស្ងាត់ទៅវិញ៕

Loading...