ព័ត៌មានជាតិ

ថាមិនព្រមទេ! នៅតែលួងនាងរហូតរំលោភសម្រេច៣ដង

ភ្នំពេញ: នារីម៉ាស្សាម្នាក់ដែលជាជនរងគ្រោះបាន រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី បន្ទាប់ពីចាញ់បោកនិងល្បិចរបស់ប្រុសព្រានល្មោភកាមនិងល្បួងនាំនាងមកធ្វើការងារជាចុងភៅ ហើយពេលនាងព្រមមកបែរជាគំរាម រំលោភបានសម្រេចរហូតដល់៣ដង ថែមទាំងប្រើអំពើហិង្សា វាយនាងឲ្យរងរបួសស្នាមថែមទៀតផង ទើបនាងទ្រាំលែងបាន ក៏បានទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៧ តាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹង នោះមានឈ្មោះ ជា សុខអួន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងជួសជុលផ្នែកជើងក្រោម (រថយន្ត) ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្ត តាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។ ចំណែកនារីរងគ្រោះ ឈ្មោះ វ .ស.ណ អាយុ២២ឆ្នាំ មុខរបរ ស្រ្តីបម្រើការងារម៉ាស្សា ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបកស្រាយរបស់បុរសជាជនសង្ស័យបានឱ្យដឹងថា ខ្លួនជាបុរសពោះម៉ាយ លែងលះជាមួយប្រពន្ធ ក្រោយពីទៅម៉ាស្សានៅកន្លែងនារីខាងលើបានចំនួន ៤ដង ខ្លួនពិតជាបានហៅនិងលួងនាង ពីកន្លែងម៉ាស្សាឲ្យ មកបម្រើការងារជាចុងភៅ ពិតប្រាកដមែន ហើយចំពោះការរួមភេទនោះ ក៏ពិតដែរ ដោយបានសម្រេចចំនួន៣ដង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងនៅថ្ងៃទី៤ បាន២ដង ដោយសារការព្រមព្រៀងគ្នានឹងគ្នា តែដោយសារ នាងនិយាយទូរសព្ទច្រើនជាមួយប្រុសផ្សេង ទើបខ្លួនខឹងក៏វាយតែម្តងដោយសារតែការប្រចណ្ឌ។

ចំណែកខាងស្រ្តីរងគ្រោះវិញបាន រៀបរាប់ និងចោទប្រកាន់ថា ក្រោយពីជនសង្ស័យលួងលោមប្រើល្បិចបញ្ឆោតនាង ឲ្យមកធ្វើជាចុងភៅនៅកន្លែងយានដ្ឋាន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមក ដោយប្រាប់ថា ឱ្យប្រាក់ឈ្នួល ១ខែ ២០០ដុល្លារ នឹកឃើញថា ប្រាក់ឈ្នួលគួរសមដែរ ក៏ផ្លាស់ប្តូរមុខរបរពីស្រ្តីម៉ាស្សា មកធ្វើជាចុងភៅទៀត ។
លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យ បង្ខំនាងរួមភេទ ហើយគំរាមវាយធ្វើបាប អាចអស់ការងារធ្វើទៀត កាលបើនាងហ៊ាននិយាយប្រាប់គេ និងប្តឹងសមត្ថកិច្ចដូច្នេះនាងក៏សុខចិត្ត ស៊ូទ្រាំដោយសារខ្លាចគេធ្វើបាបផង លុះដល់យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យ បានចាប់បង្ខំរួមភេទបានសម្រេច ២ដងផ្ទួនៗគ្នាទៀត ហើយដោយសារខឹងនាងស្រែក ទើបបុរសខាងលើ យកឈើជ្រុងវាយសំពងនាង បណ្តាលឲ្យរបួសបែកក្បាលតែម្តង។

តាមការបកស្រាយរបស់នគរបាលបានឱ្យដឹងថា ក្រោយពីទទួលបណ្តឹងពីនារីរងគ្រោះភ្លាម កម្លាំងនគរបាលបានចុះទៅតាមរកជនសង្ស័យ នៅយានដ្ឋានខាងលើ តែជនសង្ស័យបានគេចខ្លួនបាត់ លុះមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ នេះជនសង្ស័យ បានវិលចូលក្នុងយានដ្ឋានវិញ ជនរងគ្រោះឃើញ ក៏រាយការណ៍ដល់សម្ថិតកិច្ចម្តងទៀតក៏ចុះទៅឃាត់ខ្លួនបានតែម្តង ។ ដោយផ្អែកទៅលើបណ្តឹងជនរងគ្រោះ ក្រោយពីឃាត់ខ្លួនជនសង្ស័យបាននាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់