Post News Media ព័ត៌មានជាតិ សិស្សសាលា២នាក...

សិស្សសាលា២នាក់ ចេញពីរៀន​ជិះម៉ូតូទៅផ្ទះលឿនពេក ជ្រុលទៅបុករថយន្ត ស្លាប់និងរបួសធ្ងន់!

​តាកែវ: ករណីគ្រោះថ្នាក់ចរា​ចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជន២នាក់ស្លាប់និងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៤-៦៥ ក្នុងភូមិក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-0152 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ហ៊ីម អូស្មាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក ស្កុបពី​ ពណ៌ខៀវ លាយស គ្មានស្លាកលេខ ជិះដោយឈ្មោះ ផាន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ(រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវភ្លាមៗផងដែរ ​ក្នុងទិសដៅបញ្រ្ចាសគ្នាល្បឿនលឿនបានជ្រុលទៅបុករថយន្តពេញទំហឹងតែម្តង​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...