ព័ត៌មានជាតិ

ដាក់ធម៌ខន្តីចុះ បើកការប្រយុទ្ធ សង្ឃ១អង្គបែកព្រះកេសដេរ១២ថ្នេរ

​ភ្នំពេញ: នឹកឃើញគំនុំ​ចាស់​រវាង​ព្រះសង្ឃ២អង្គ បានដាក់ធម៌ខន្តីចុះ ផ្ទុះហិង្សារក្នុង​វត្ត​ទួល​សំរោង បណ្តាល​ឲ្យព្រះសង្ឃ​១​អង្គរង​របួស​បែកព្រះកេស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។

ព្រះសង្ឃ​រង​គ្រោះ​មាន​ព្រះ​នាម វ៉ា សែ​ម ព្រះ​ជន្ម​៤៦​ព្រះ​វស្សា គង់នៅ​ក្នុង​វត្ត​ទួល​សំរោង រង​របួស​ដេរ​១២​ថ្នេរ ។ ចំណែក​ព្រះសង្ឃ​បង្ក​ព្រះ​នាម អ៉ី វ៉ា​ហៃ ព្រះ​ជន្ម​ប្រហែល ២៥​ព្រះ​វស្សា គង់នៅ​ក្នុង​វត្ត​ទួល​សំរោង និង​មួយអង្គទៀត មិន​ស្គាល់ព្រះនាម។

ប្រភពព័ត៌មានពីលោកតាអាចារ្យនិងព្រះសង្ឃដែលគង់នៅវត្តទួលសំរោងបានបង្ហើបឲ្យដឹងថា មូលហេតុឈានដល់ការបង្ហូរឈាមដាក់គ្នារវាងព្រះសង្ឃនិងព្រះសង្ឃនេះគឺភាគីទាំងសងខាងធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាកន្លងមក។

ក្រោយពេលកើតហេតុព្រះសង្ឃដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនសួគា។ ចំណែកសង្ឃដៃដល់ទាំង២អង្គសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោកំពុងតែសុំគោលការណ៍ថ្នាក់លើចាត់ការតាមនិតិវិធីនៅពេលក្រោយ៕

មតិយោបល់