ព័ត៌មានជាតិ

ខ្លាំងៗយ៉ាងនេះ! រថយន្តក្រុងបុកម៉ូតូ បើករត់គេច៣ស្រុក ទើបឃាត់ខ្លួនបាន!

មណ្ឌលគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តក្រុងនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥២ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសី ខេត្តមណ្ឌលគិរី។

តាមប្រភពព័ត៌មានពីកន្លែងពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូគ្រឿង ម៉ាកអ៊ិចស៊ិនឆ័រ ពណ៌លឿង គ្មានស្លាកលេខ ជិះដោយឈ្មោះ សាយ សុខ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុស្នួល ខេត្តក្រចេះ(របួសធ្ងន់) លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តក្រុង១គ្រឿង ម៉ាកតូយូតា ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-3542 បុកពេញទំហឹង អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ភ្លាមៗតែម្តង។

ចំណែកវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់