ព័ត៌មានជាតិ

បុរសម្នាក់ខំគេចខ្លួនពួនអាត្មា ជាលទ្ធផលសមត្ថកិច្ចចាប់វាយខ្នោះ!

ភ្នំពេញ: លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់Post News ថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹកថា មានករណីស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម ដោយបានលួចយកប្រាក់ពីជនរងគ្រោះម្នាក់ ចំនួន២៥០០ដុល្លារ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចមុខវត្តទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដើមបណ្តឹងជាជនរងគ្រោះមានឈ្មោះ ឡោ ម៉េងហួត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងជនសង្ស័យមានឈ្មោះ ពេជ្រ ហ៊ី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកអីវ៉ាន់ ស្នាក់នៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់