ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក! ព្រុសពន្លះរម៉កម៉ូតូក្រឡាប់ផ្ងារជើង របួសធ្ងន់ម្នាក់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីមានបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករម៉កម៉ូតូកង់បីពីក្រោយពេញទំហឹង ក្រឡាប់ផ្ងារជើងម្ខាងបណ្តាលឲ្យម្ចាស់រម៉កម៉ូតូកង់បីរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣៥៥ មុខផ្ទះលក់ចាប់ហួយ(យីហោ ឡោ ម៉ែងហួត) ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកប្រុស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករម៉កម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ តាកែវ1B-2221 បើកស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងដាច់ស្លាកលេខចេញពីម៉ូតូ និងកង់រម៉កខាងក្រោយម្ខាងរាយពេញផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះភាមៗចំណែករថយន្តបង្កដាច់កាឡេកង់ខាងមុខខាងស្តាំទៅមុខលេងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងរម៉កម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគតបាលខណ្ឌទួលគោគរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់