ព័ត៌មានជាតិ

First News៖ រថយន្តដឹកដី បុករថយន្តដឹកកម្មករ ស្លាប់និងរបួសជាច្រើននាក់នៅខាងមុខភ្នំស្រង់!

កំពង់ស្ពឺ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តដឹកដី៥តោន បានបុកជាមួយនឹងរថយន្តដឹកកម្មកររោងចក្រពេញទំហឹង បណ្តាលឲ្យភាគីរថយន្តដឹកកម្មករជ្រុលទៅធ្លាក់ក្នុងប្រឡាយ រហូតបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗ​ និងជាច្រើននាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកគងពិសី។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខភ្នំស្រង់ តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ខណ:នេះក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ផងដែរ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់