ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់និងរបួសធ្ងន់ស្រាល៣នាក់!

កំពង់ឆ្នាំង: លោកអធិការរងស្រុករលាប្អៀរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់ និងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ ១៤៤ ភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បញ្ជាក់បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ២គ្រឿង បានជិះក្នុងទិសដៅខ្វែងទិសគ្នាបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់តែម្តង៕

មតិយោបល់