Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តដឹកកម្មករ បុកជាមួយរថយន្តKIA ស្លាកលេខ ខេមរភូមិន្ទ 1.3-5637 ស្លាប់និងរបួសធ្ងន់ស្រាល១៧នាក់

កំពង់ស្ពឺ: លោក តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាក KIA បុកជាមួយរថយន្តដឹកកម្មករ ពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៧នាក់ទៀតរបួសធ្ងន់និងស្រាល ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5411 បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង លុះបើកបរទៅដល់ត្រង់ចំណុចដូចខាងលើ បានទៅប៉ះរថយន្ដ១គ្រឿងទៀតម៉ាកKIA ពណ៌ត្រីអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 1.3-5637 ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងរពុសស្រាល១០នាក់ ធ្ងន់៦នាក់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

Loading...