ព័ត៌មានជាតិ

ពុទ្ធោ! ជិះម៉ូតូបុកគោពេញទំហឹង ស្លាប់ម្តាយឪពុក កូនរបួសធ្ងន់!

ព្រះវិហារ: លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារទទួលផែនសេនាធិការ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងម៉ូតូបើកបុកសត្វគោមួយក្បាល បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះទី១មានឈ្មោះ កុច ទ្រូ ភេទប្រុស អាយុ៤៩ឆ្នាំ(ស្លាប់)ត្រូវជាប្តី ទី២ឈ្មោះ ម៉ែប ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ(ស្លាប់)ត្រូវជាប្រពន្ធ និងទី៣មានឈ្មោះ វង្ស អារ៉ា ភេទស្រី អាយុ១៩ឆ្នាំ(រងរបួសធ្ងន់)ត្រូវជាកូន ទាំង៣នាក់ ស្នាក់នៅភូមិតេជោបុស្សស្រូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់