ព័ត៌មានជាតិ

ងក់មួយភ្លែត បុកកង់ក្មេងសិស្សសាលាម្នាក់​របួសធ្ងន់ នៅផ្លូវ៣៧១​!

​ភ្នំពេញ: ​ភ្នាក់ងារPost News បានរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរម៉កកង់បីដឹកកម្រាលព្រហ្ម ចេញពីរោងការនៅក្នុងបុរីពិភពថ្មី ដោយតៃកុងងងុយដេក ងោកមួយភ្លែត ក៏បានបើកមកបុកកង់ក្មេងសិស្សាលាម្នាក់អាយុ១៤ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់​ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តាលផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន​ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ក៏មានផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់