Post News Media ព័ត៌មានជាតិ Update៖ ឆេះចង...

Update៖ ឆេះចង្ក្រានបាយផ្ទះលក់ឡាន ក្បែរផ្សារសារឿនយ៉ានី ផ្អើលទាំងថ្ងៃត្រង់

​ភ្នំពេញ: ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងអ្នកលក់រថយន្តនៅជិតផ្សារ សារឿន យ៉ានី មិនបង្កឲ្យមានអ្នករងរបួសទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃត្រង់ ទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គាត់បានឃើញមានផ្សែងហុយចេញពីផ្ទះល្វែងមួយដែលជាកន្លែងលក់រថយន្តនៅជិតផ្សារសារឿន យ៉ានី ស្មានតែមានអ្នកដុតសំរាមតែមួយសន្ទុះក៏មានផ្សែងហុយរឹតតែខ្លាំង ក៏មានកាភ្ញាក់ផ្អើលដល់អ្នកជិតខាងក៏បានរាយការដល់សមត្ថកិច្ចជួយអន្តាគមន៍ ហើយមានរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់មិនឲ្យរាលដាលដល់ផ្ទះអ្នកនៅក្បែរខាង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះមិនបណ្តាលឲ្យមានប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយអគ្គិភ័យនេះបណ្តាលមកពីមានអ្នកដាំស្លទុកចោល ហើយបណ្តាលឲ្យចង្រ្កានដាំស្លនោះរាលដាលដល់កំប៉ុងហ្គាស់ ទើបធ្វើឲ្យឆេះផ្ទុះ បណ្តាលឲ្យមានអគ្គិភ័យកើតឡើង ក្នុងកាពន្លត់នេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿងទើបរលត់ទៅវិញជាស្ថាពរ៕

Loading...