Post News Media ព័ត៌មានជាតិ ប្រហែសបន្តិច!...

ប្រហែសបន្តិច! កូនលង់ទឹកស្រះស្លាប់មួយរំពេច

កំពង់ស្ពឺ: កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង៤០នាទីរសៀល មានករណី ក្មេងប្រុសម្នាក់ លង់ទឹកស្រះពីខាងក្រោយផ្ទះចម្ងាយជាង៥០០ម៉ែត្រ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ បុល បូរ៉ា ភេទប្រុស អាយុ៣ឆ្នាំ មានឪពុកឈ្មោះ សូត្រ បុល អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ នី ណាក់ អាយុ៣៤ឆ្នាំ ទាំង៣ស្នាក់នៅភូមិឃុំកើតហេតុ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅផ្លាស់គោជាមួយជីដូន នៅឯវាលស្រែជិតស្រះ ពីខាងក្រោយផ្ទះចម្ងាយជាង៥០០ម៉ែត្រ លុះពេលផ្លាស់គោរួចហើយ ជនរងគ្រោះបានចុះទៅលេងទឹកស្រះតែម្នាក់ឯង បណ្តាលឲ្យលង់ទឹកស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានយកជនសពរងគ្រោះចេញពីកន្លែងកើតហេតុ រួចបញ្ជាក់បា្រប់សមត្ថកិច្ចថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ចំណែកសាកសពត្រូវក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី៕

Loading...