Post News Media ព័ត៌មានជាតិ ទាក់ទងគ្នា៣ខែ...

ទាក់ទងគ្នា៣ខែ មានផ្ទៃពោះ២ខែមធ្យម ងំត្រង់ជួញដូរកញ្ឆាទៀត ចប់ហើយ!

ភ្នំពេញ: កម្លាំង​សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឆែកអាវុធជាតិផ្ទុះនិងច្បាប់​ចរាចរណ៍ ឃាត់ខ្លួនជនជាតិអាហ្រ្វិកម្នាក់រួមនឹងស្រីខ្មែរម្នាក់ ដកហូតបានកញ្ឆាមួយកញ្ចប់ធំល្មម បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង ៨និង២០នាទី​យប់​ ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ២០១៧ នៅ​ចំណុចមុខ​ផ្សារ​សេនឃ្យូរី​ផ្លាស្សា ស្ថិត​តាមបណ្តោយផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​។​

ជនសង្ស័យជនជាតិអាហ្រ្វិកកា ឈ្មោះ chi boy ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​ទេសចរ ស្នាក់នៅផ្ទះសំណាក់ ច័ន្ទពេញវង្ស ស្ថិតនៅ​សង្កាត់ទឹកថ្លា​ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ ​ចំណែក​ឯ​ស្ត្រី​ខ្មែរ​ម្នាក់ឈ្មោះចាន់ លីន ភេទស្រីអាយុ២០ឆ្នាំ​ ស្នាក់នៅផ្ទះសំណាក់ច័ន្ទ​ពេញវង្ស សង្កាត់ទឹកថ្លា​ខណ្ឌសែនសុខ មានស្រុកកំណើតនៅដីក្រហមឃុំតាសាន ស្រុកកំរៀង ខេត្តបាត់ដំបង ។​ ជនសង្ស័យ​ទាំង២នាក់ខាងលើ​ជិះម៉ូតូ​ម៉ាក អ៊ែប្លេក ពណ៌ខ្មៅ​ពាក់ស្លាកលេខ ​ភ្នំពេញ​ GN-8185 ។​

មុនដំបូងឡើយ កម្លាំងសមត្ថកិច្ច​ចម្រុះ​ខណ្ឌពោធិ៍សែនជ័យ​ បានឃាត់ជនសង្ស័យ​ជនជាតិអាហ្រ្វិកកា និងនារីខ្មែរម្នាក់ដែលកំពុងជិះម៉ូតូម៉ាក អ៊ែប្លែក មួយគ្រឿង ដែលរក្សាទុក កញ្ឆាមួយកញ្ចប់ធំល្មម នៅក្នុងកាបូបដៃនារីខាងលើ ហើយបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ភ្លាមៗផងដែរ​។

ក្រោយពីសាកសួរ ពួកគេសារភាពថា កញ្ឆា​នៅក្នុង​កាបូបដៃរបស់​ខ្លួន​ជារបស់ប្តីរបស់នាង ហើយនាងបានបញ្ជាក់ទៀតថា ជនបរទេសខាងលើតែងជក់កញ្ឆាជាទម្លាប់ទៅហើយ ហើយរូបនាង​បានបន្តទៀតថា​រូបនាងបាន ទំនាក់ទំនង​ជាមួយជនបរទេសខាងលើ​បាន​ប្រមាណ៣ខែមកហើយដោយឆាតតាមហ្វេសបុក និងមានផ្ទៃពោះចំនួន២ខែទៀតផង តែមិនបានការឫសែនតាមប្រពៃណីឡើយ គឺយកគ្នាជាប្តីប្រពន្ធដោយចិត្តឯង ។​

បច្ចុប្បន្នសមត្ថកិច្ចកំពុង​កសាងសំណុំរឿងបញ្ជូូន​ខ្លួនទៅ​កាន់​តុលាការ​ចា​ត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...