Post News Media ព័ត៌មានជាតិ ចង់កូរមែន កុំ...

ចង់កូរមែន កុំចង់ខ្លាំង! ១ឈើជ្រុង ដេរ៣ថ្នេរ!..

កណ្តាល: សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានយកដុំឈើវាយទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ដែលជនសង្ស័យ២នាក់ទៀតបានគេចខ្លួន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវចូលទួលរាជា ភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ទក ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យទី១ ឈ្មោះ ជា បូរ៉ា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន) ទី២ឈ្មោះ ឃុល បូរា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ(គេចខ្លួន) និងទី៣ឈ្មោះ ស្រឿង ក្រត ភេទប្រុស អាយុ២៣ឆ្នាំ(គេចខ្លួន) ទាំង៤នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅបង់សំណាញ់នៅចំណុចប្រឡាយ៣៨ រួចបានជួបជនសង្ស័យឈ្មោះ ជុល បូរ៉ា និងឈ្មោះ ស្រឿង ក្រត ព្រមទាំងទាស់ពាក្យសម្តីគ្នាជាមួយជនសង្ស័យទាំង២នាក់ ពីបញ្ហារឿងដាក់មង៣ជាន់ និងដើរឆក់ត្រី ខណ:នោះជនរងគ្រោះបាននិយាយទៅជនសង្ស័យថា «បងឯងរកអីរកទៅកុំមកក្បែរកន្លែងបង់ត្រីនៅទីនេះ» រួចជនសង្ស័ឆ្លើយថា«អញចង់រក អញចង់កូរ»។

លុះរំលងបានចំនួន៥ថ្ងៃ ឈានចូលថ្ងៃកើតហេតុជនរងគ្រោះ បានជិះទៅដាក់បង្កៃសន្ទូច ពេលដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែជនសង្ស័យឈ្មោះ ស្រឿង ក្រត ចង់មករករឿង តែត្រូវបានឈ្មោះ ហ៊ីម ខេង ត្រូវជាម្ដាយក្មេកជនរងគ្រោះ ដេញមកផ្ទះវិញ លុះជនរងគ្រោះធ្វើដំណើរដល់ច្រកចូលវត្តទូលរាជា ឈ្មោះ ស្រឿង ក្រត បានកៀរម៉ូតូជនរងគ្រោះនិងហៅឈ្មោះ ឃុល បូរា និងប្រពន្ធឈ្មោះ ជា បូរ៉ា ភ្លាមនោះ ឃុល បូរ៉ា និងជា បូរ៉ា បានវាយលើជនរងគ្រោះនឹងដុំឈើ បណ្ដាលឲ្យរងរបួសរយះចុងចញ្ចើមខាងធ្វេងដេរចំនួន៣ថ្នេ និងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងក្រោយ ចំណែកជនសង្ស័យបានគេចខ្លួនភ្លាមៗបាត់តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានសហការជាមួយជំនាញស្រុក ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ជា បូរ៉ា
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...