Post News Media ព័ត៌មានជាតិ ហ្វុយហ្សូ ពន្...

ហ្វុយហ្សូ ពន្លះជាមួយរថយន្តម៉ាក ឈិនឡុង របស់ក្រុមហ៊ុនកម្ពុជាតេលា ខ្ទេចទាំង២គ្រឿង

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ្វុយហ្សូ បានបុកជាមួយនឹងរថយន្តម៉ាក ឈិនឡុង របស់ក្រុមហ៊ុនតេលា ដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣៩-២៤០
ក្នុងភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងរវាងរថយន្តម៉ាកហ្វុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខ តាកៃវ 3A-1734 ធ្វេីដំណេីរមកពីភ្នំពេញទៅបាត់ដំបង លុះបានមកដល់ចំណុចខាងលើ ក៏រ៉េចង្កូតមកបុកជាមួយនឹងរថយន្តម៉ាក ឈិន ឡុង ពណ៌ទឹកប្រាក់ របស់ក្រុមហ៊ុនកម្ពុជាតេលា ពាក់ស្លាកលេខ លេខ 3D- 9473 ដែលកំពុងបើកបរដោយឈ្មោះ ស វណ្ណ: ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិព្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងខ្ទេចយ៉ាងដំណំតែម្តង រីឯអ្នកបើករថយន្តហ្វុយហ្សូ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង នាំយករថយន្តទាំង២គ្រឿងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយតាមច្បាប់បន្តទៀត៕

Loading...