Post News Media ព័ត៌មានជាតិ កុំចេះតែហ៊ាន ...

កុំចេះតែហ៊ាន ចង់ទម្លាយរូបអាក្រាតជាថ្នូរនឹងលុយផង!!!..

​រតនគិរី: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់Post Newsថា មានករណីចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ​ពាក់ព័ន្ធនឹងករណីគំរាមទារប្រាក់ចំនួន១ពាន់ដុល្លារពីនារីម្នាក់។

ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិដេស ឃុំស្រុក ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

យោងតាមពាក្យបណ្តឹង ជនរងគ្រោះឈ្មោះ ស.រ.រ.ហ.ម នៅថ្ងៃខែឆ្នាំដដែល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាត់ ធារី បានទូរសព្ទមកគំរាម ទារប្រាក់ចំនួន១ពាន់ដុល្លារ បើមិនបានបា្រក់នោះទេជនសង្ស័យនឹងបង្ហោះ រូបអាសអាភាសរបស់គាត់ និងជនរងគ្រោះក្នុងទូរសព្ទម៉ាកអាយហ្វូនហ្វាយអេស ពណ៌ស ដែលមានផ្ទុករូបថត និងវីដេអូអាសអាភាសរបស់ជនរងគ្រោះជាសារធារណ:តែម្តង។

យោងតាមសម្តីសាកស្សី ឈ្មោះ រស់ សាវី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម បានប្រាប់ឲ្យដឹងថា ជនសង្ស័យធ្លាប់បានផ្ញើរូបអាសអាភាស ជាអក្សរនិងវីដេអូឲ្យមកគាត់ ដោយជនសង្ស័យធ្លាប់បានជិតស្អិតជាមួយជនរងគ្រោះ និងបានថតរូបអាសអាភាស ពេលរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន និងបានទាមទារលុយចំនួន១ពាន់ដុល្លារពីជនរងគ្រោះ តាមរយ:វីងផងដែរ៕

Loading...