Post News Media ព័ត៌មានជាតិ ស្ទាវជើងខ្លាំ...

ស្ទាវជើងខ្លាំង សាកកម្លាំងជាមួយក្រុមK-Boy ជាប់ខ្នោះទាំងអស់!

ព្រះសីហនុ: ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នា បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅមុខស្ថានីយ៍ប្រេងសូគីមិច ស្ថិតក្នុងក្រុមទី១១ ភូមិ២ សង្កាត់លេខ៤
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ឯម ធឿន ហៅជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិដូងក្រុមទី២១ ភូមិ១ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ជាជនដៃដល់កាប់ទៅលើជនរងគ្រោះ(មានកាំបិតចែត )។

តាមចម្លីយសារភាពពីជនសង្ស័យរូបនេះបានឲ្យដឹងថា ធ្លាប់ធ្វើសកម្មភាពកាប់គ្នាជាមួយក្រុមK.Boy នៅកន្ទុយនាគម្តងក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ជាមួយឈ្មោះ ចេក ,ឈ្មោះ លី,ឈ្មោះ ឆែប បណ្តាលឲ្យរងរបួសទាំងសងខាង និង បានវាយគេម្តងនៅប៉ុន្មានថ្ងៃមុន(មិនចាំថ្ងៃក្នុងខែធ្នូ ឆ្នាំ២០១៧ នៅភូមិដូង) គឺជាមុខសញ្ញាអុកឡុកក្នុងមូលដ្ឋានជាញឹកញាប់។
ទី២មានឈ្មោះ សេន ចាន់ណា ហៅញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងផ្សារដែក ជាអ្នកបើកម៉ូតូ ម៉ាកអ៊ែប្លែត ពណ៌ខ្មៅ។ និងទី៣មានឈ្មោះ ឆន សង្ហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃុំជាមួយគ្នា ជាបក្ខពួកក្នុងការដឹកជនសង្ស័យដើររកវាយជនរងគ្រោះ មានម៉ូតូសង់ ស៊េរីឆ្នាំ២០១៤។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ លី ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជាម្ចាស់ម៉ូតូសង់ប៊ិច (រត់គេចខ្លួន) ។
ក្នុងនោះដកហូតបានវត្ថុតាងចាប់យកបាន ម៉ូតូម៉ាកអ៊ែប្លែត ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤, ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1C-0403 ,ម៉ូតូម៉ាកសង់ប៊ិច ហុងដា សេ១២៥ (កាំបន្ទះពណ៌ខ្មៅ) ពាក់ស្លាកលេខ ស្វាយរៀង1D.0105។

ចំណែកជនរងគ្រោះឈ្មោះ ជ្រឹម មករា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅម្តុំសេតេ ភូមិ២ សង្កាត់លេខ៣ ខេត្តព្រះសីហនុ(រងរបួសលើចិញ្ចើមខាងស្តាំ )កំពុងដេកសម្រាកនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕

Loading...