Post News Media ព័ត៌មានជាតិ សង្ស័យរថយន្តក...

សង្ស័យរថយន្តកូរ៉ូឡា ចង់ពាក់គ្រឿងអលង្ការក្នុងហាង ណារីរតន៍ ដែរមើលទៅ!

ភ្នំពេញ: បុរសម្នាក់ រួមដំណើរជាមួយនារី២នាក់ បើករថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ មួយគ្រឿង បត់ចេញពីផ្លូវលេខ៤៤០ មកផ្លូវ១៥៥ ក្នុងល្បឿនលឿនពេកជ្រុលចង្កូតទៅបុកចូលក្នុងផ្ទះលក់គ្រឿងអលង្ការ ណារីរតន៍ ខ្ទេចយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៥ មុខផ្ទះលេខ១២២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយនារី២នាក់ទៀត បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-0630 បើកចេញពីផ្លូវ៤៤០ បត់មកផ្លូវ១៥៥ ទិសដៅពីកើតមកលិច បួងចង្កូតខ្លាំងពេកហើយបើកក្នុងល្បឿនលឿនក៏បុកចំផ្ទះណារីរតន៍លក់គ្រឿងអលង្ការខ្ទេចផ្នែកខាងមុខផ្ទះបាក់ជញ្ជាំងនិងទ្វាផ្ទះ។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នាភាគីខាងរថយន្តព្រមចេញថ្លៃធ្វើឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងកន្លែងកើតហេតុ ៕

Loading...